Spotlight: An Asian Festival of Inclusive Arts, Feb 23 - March 1, 2008
សិក្ខាសាលា

នៅក្នុងកំឡុងមហោស្រព SPOTLIGHT នឹងបង្ហាញជូននូវកម្មវិធីសប្បាយរស់រវើក ហើយសិក្ខាសាលាដោយឥត គិតថ្លៃ នឹងបើកជូនដល់ មនុស្សគ្រប់វ័យ និងគ្រប់សមត្ថភាពកាយសម្បទា ។ សូមទាក់ទងលោក ចំណាប់ តាម ទូរស័ពលេខ ០១២ ២១០ ២៤៨ ដើម្បីកក់កន្លែង សម្រាប់សិក្ខាសាលាទាំងអស់ ។

សិក្ខាសាលាវាយស្គរ Taiko នៅសុវណ្ណភូមិ
ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១១ព្រឹក - ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ

នៅព្រឹកថ្ងៃព្រហស្បតិ៍ អ្នកវាយស្គរ Koshu Roa Taiko ដែលល្បីល្បាញលើពិភពលោក នឹងបង្ហាញជូននូវសកម្មភាព មួយនៅក្នុង សិក្ខាសា លាវាយស្គរ ។ សូមអញ្ជើញមកទស្សនា និងរៀនដោយខ្លួនឯងពីរបៀបដែលអ្នកវាយស្គរ Taiko បុរាណ ធ្វើការបញ្ចូលគ្នា រវាងចលនា និង សម្លេង ដើម្បីបង្កើតនូវការសម្ដែងដ៏គួរអោយជក់ចិត្ដពិតប្រាកដ ។

ទិវានៃការលេងកំសាន្ដនៅ Gasolina
ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១៧ - ថ្ងៃសៅរ៍ ទី០១ ខែមីនា

នៅក្នុងសួនច្បារដ៏ស្អាតនៅ Gasolina សូមលោកអ្នកអញ្ជើញមកចូលរួមជាមួយយើង ដើម្បីមានឱកាសរៀនរាំ ទោះបីជាលោកអ្នក មាន សមត្ថភាពកាយសម្បទាបែបណាក៏ដោយ ច្រៀងចម្រៀងជាមួយនឹងដៃរបស់លោកអ្នក មិនមែនជាមួយ សម្លេងរបស់លោកអ្នក ទេ ធ្វើអោយ វត្ថុមានជីវិតដោយមិននិយាយស្ដី ឬធ្វើអោយវត្ថុដើរបញ្ច្រាសនៅលើដៃរបស់លោក អ្នក ។ សូមទាក់ទងយើងខ្ញុំ ដើម្បី កក់កន្លែង ។

  • ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១០ព្រឹក
  • ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២ព្រឹក
  • ពីម៉ោង ១៣ ដល់ម៉ោង ១៥
  • ពីម៉ោង ១៥ ដល់ម៉ោង ១៧
  • របាំបញ្ចូលគ្នាដោយអង្គការអេពិកអាត
  • ល្ខោនទស្សនីយភាពដោយក្រុមអាយ៉ងថ្លង់ HITOMI
  • ចម្រៀងច្រៀងដោយ Lily Goh (ចំណេះដឹងខ្លះៗអំពីភាពចាំបាច់ដើម្បីច្រៀងចម្រៀង)
  • សៀក

ឬគ្រាន់តែឆៀងចូលនៅពេលណាមួយ នៅក្នុងថ្ងៃនោះ ដើម្បីចូលរួមក្នុងសកម្មភាពណាមួយនៃសកម្មភាពសប្បាយៗជាច្រើន របស់ យើងខ្ញុំ ។ រាំជាមួយក្រុមរាំ hip hop Tiny Toones ដ៏រស់រវើក រៀនធ្វើអាយ៉ងប្រើខ្សែទាញដោយខ្លួនឯង និងធ្វើ វត្ថុដទៃទៀតពីសម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃ រៀនភាសាសញ្ញាមូលដ្ឋានដើម្បីអាចនិយាយដោយមិននិយាយ សប្បាយរីករាយ នឹងរបៀបប្រកបដោយជំនាញ ដែល Kok Leong អាចគូរគំនូរដោយប្រើមាត់របស់គាត់ និងមានឱកាសមើលឃើញជីវិត នៅក្នុងផ្លូវផ្សេង ដោយស្វែងយល់ “ប្រអប់ ពិសោធន៍” ។


Thanks to

www.nippon-foundation.or.jp/eng
www.epicarts.org.uk