Spotlight: An Asian Festival of Inclusive Arts, Feb 23 - March 1, 2008
សៀមរាប
ក្បួនអាយ៉ងយក្ស
ឃ្លាំង តំបន់ផ្សារចាស់ ខេត្ដសៀមរាប
នៅក្បាលព្រលប់ ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ

ដោយសហការជាមួយ “ គម្រោងអាយ៉ងយក្ស - ខេត្ដសៀមរាប” នៅក្បាលព្រលប់ ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ក្បួនអាយ៉ង យក្សរួម បញ្ចូលគ្នា គឺជាព្រឹត្ដិការណ៍លើក ដំបូងគេនៃសកម្មភាព ក្នុងសប្ដាហ៍មហោស្រព SPOTLIGHT ។ ជាព្រឹត្ដិការណ៍ បញ្ចូលគ្នាដ៏សំខាន់ អ្នកចូលរួម រួមមានយុវជនពិការកាយសម្បទា ដោយសហការជា មួយអង្គការជនពិការអន្ដរជាតិ-ប៊ែល ហ្សិក និងកុមារបាត់បង់ឱកាស មកពីមជ្ឈ មណ្ឌល Green Gecko និងមិត្ដសំឡាញ់ ។ សិក្ខាសាលាត្រូវបានរៀបចំ ឡើងរយៈ ពេលបីសប្ដាហ៍ នៅសាលាបណ្ដុះបណ្ដាលគរុ កោសល្យខេត្ដនិងដឹកនាំដោយគ្រូអាយ៉ងជនជាតិអង់គ្លេសមាន ឈ្មោះថាJig Cochrane ។ អាយ៉ងយក្សទាំងប្រាំនិយាយអំពីប្រធានបទជាច្រើន និងហែរជាក្បួនតាមដងវិថីនៅខេត្ដសៀមរាបនៅក្បាលព្រលប់ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ។

ចូលទស្សនាដោយឥតគិតថ្លៃ ។


ប្រារឰភាពខុសគ្នា
សួនច្បារមុខសណ្ឋាគារ Grand D'Angkor
វេលាម៉ោង ១៩ ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ

ដោយសហការជាដៃគូជាមួយអង្គការជនពិការអន្ដរជាតិ-ប៊ែលហ្សិក អង្គការអេពិកអាត សូម បង្ហាញជូននូវរាត្រីកំសាន្ដ សប្បាយ នៅក្នុងទីធ្លាសួនច្បារសណ្ឋាគារ Raffles Grand D'Angkor ។ ការសម្ដែងបង្ហាញដោយក្រុមអ្នកសម្ដែង រួមមានជនពិការដែលមកពី ប្រទេស កម្ពុជា ដូចជា Arrupe អង្គការអេពិកអាត អង្គការជនពិការអន្ដរជាតិ និងហ្វាពន្លឺ សិល្បៈ ។ ក្រុមរាំ hip hop បញ្ចូលគ្នា Lao Bang Fai និង HIB Laos នឹង ធ្វើការសម្ដែង នៅក្នុងការសម្ដែងនាពេល រាត្រី និងនៅក្នុងសិក្ខាសាលាមួយចំនួននៅរាជធានីភ្នំពេញ នៅសប្ដាហ៍បន្ទាប់ ។ នឹងមានការដើរ បង្ហាញម៉ូដ ការសម្ដែងរបស់ក្រុមរាំ hip-hop ឡាវ ការតាំងពិព័រណ៍ស្នាដៃសិល្បៈ ដែលបានធ្វើនៅ ក្នុងសិក្ខាសាលាមុនមហោស្រព ជាមួយនឹងសហគមន៍ជនពិការក្នុងស្រុក និងផ្សេងទៀត !

អង្គការជនពិការអន្ដរជាតិ-ប៊ែលហ្សិក ជាអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបាន បង្កើត ឡើងនៅក្នុងជំរុំជនភៀសខ្លូន នៅព្រំដែនកម្ពុជា-ថៃ នៅក្នុងឆ្នាំ១៩៨២ ។ កាលពីដើម អង្គការនេះ ធ្វើការទៅលើការផលិតអវយវៈសិប្បនិម្មិត សម្រាប់ជន រងគ្រោះដោយ សារគ្រាប់មីន បន្ទាប់មក អង្គការបានពង្រីកសកម្មភាពរបស់ខ្លួន ដោយផ្ដោតគោលដៅទៅលើការបង្ការ ពិការភាព និងការ កែលម្អ ជីវភាពរស់នៅរបស់ជនពិការទាំងអស់អោយកាន់តែល្អប្រសើរ តាមរយៈការស្ដារសម្បទា របស់ ពួកគេ និងការធ្វើសមាហរណកម្ម ផ្នែកសេដ្ឋកិច្ចសង្គម ។ សព្វថ្ងៃនេះ ការងាររបស់អង្គការជនពិការអន្ដរជាតិនៅប្រទេសកម្ពុជា រួមមាន មូលហេតុចម្បងៗនៃពិការ ភាព ៖ គ្រាប់មីន និងយុទ្ធភ័ណ្ឌដទៃទៀត ជំងឺដែលបណ្ដាលអោយពិការ និង គ្រោះថ្នាក់ចរាចរណ៍ ។

ចូលទស្សនាដោយឥតគិតថ្លៃ ។


ប្រារឰជីវិតរបស់យើងនៅក្នុងសិល្បៈ !
ផ្ទះសិល្បៈ ខាងលើឃ្លាំង តំបន់ផ្សារចាស់ ខេត្ដសៀមរាប
ថ្ងៃទី ២១ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា | បើក ៖ ពីម៉ោង១៨:៣០ដល់ម៉ោង ២០:៣០ - ថ្ងៃព្រហស្បតិ ទី២៥ ខែកុម្ភៈ

រូបគំនូរដែលគូរនៅក្នុងសិក្ខាសាលាមុនមហោស្រព នៅខេត្ដសៀមរាប នឹងត្រូវតាំងពិព័រណ៍នៅ ផ្ទះសិល្បៈ និងនៅសួនច្បារ សណ្ឋាគារ Raffles Grand D'Angkor

សិល្បករជនជាតិអង់គ្លេសឈ្មោះ Sasha Constable និងសិល្បករក្នុងស្រុកឈ្មោះ អូន សុវណ្ណ បានដឹកនាំសិក្ខា- សាលាគូរគំនូរ សម្រាប់យុវនារីពិការកាយសម្បទាចំនួន ៨ នាក់ និងយុវជនរង គ្រោះដោយសារគ្រាប់មីនចំនួន ២៣ នាក់ ដែលបច្ចុប្បន្នរស់នៅសារមន្ទីរ គ្រាប់មីន ជិតបន្ទាយ ស្រី ខេត្ដសៀមរាប ។

លទ្ធផលនៃសិក្ខាសាលាទាំងពីរនេះនឹងត្រូវតាំងពិព័រណ៍នៅក្នុងវិចិត្រសាលនៃផ្ទះសិល្បៈ និង នៅទីធ្លាសួនច្បារសណ្ឋាគារ Raffles Grand D'Angkor នៅក្នុងព្រឹត្ដិការណ៍ ”ប្រារឰ ភាពខុស គ្នា” នៅថ្ងៃទី២៤ ខែកុម្ភៈ ។ នេះជាឱកាសលើក ដំបូងដែលយុវជនទាំងនេះអាច ស្វែងយល់ពី ភាពច្នៃប្រឌិតរបស់ពួកគេ តាមរយៈការគូរគំនូរ ។ ប្រធានបទរបស់រូបគំនូរ ផ្អែកលើការគូររូប ខ្លួនឯង ព្រមទាំងលើជីវិត និងមហិច្ឆតារបស់អ្នកចូលរួម ។

សួនច្បារសណ្ឋាគារ Raffles Grand D'Angkor (ថ្ងៃសៅរ៍ ទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០០៨)

ចូលទស្សនាដោយឥតគិតថ្លៃ ។


សៀវភៅរឿងរូបភាព ដោយ អ៊ឹម សត្យា
(ប្រទេសកម្ពុជា)ផ្ទះសិល្បៈ ខាងលើឃ្លាំង តំបន់ផ្សារចាស់ ខេត្ដសៀមរាប
ថ្ងៃទី២១ ខែកុម្ភៈ ដល់ថ្ងៃទី ៤ ខែមីនា | បើក ៖ ពីម៉ោង ១៨:៣០ ដល់ម៉ោង ២០:៣០ - ថ្ងៃព្រហស្បតិ ទី២៥ ខែកុម្ភៈ

សិល្បករសៀវភៅរឿងរូបភាពក្នុងស្រុកឈ្មោះ អ៊ឹម សត្យា បានរចនាសៀវភៅកុមារ គ្របសៀវភៅ គំនូរថ្លុកអោយ សារព័ត៌មានរស្មីកម្ពុជា ក៏ដូចជាការបោះពុម្ពផ្សាយផ្ទាល់ខ្លួន អស់រយៈពេលរាប់សិបឆ្នាំមកហើយ ។ "បុប្ពាបាត់ដំបង" ដែល ជាសៀវភៅប្រលោមលោករូបភាព លើកដំបូងរបស់គាត់ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ២០០៧ ។ ការតាំងពិព័រណ៍រូប គំនូរបស់ សត្យា ដែលបានគូរតាំងពីពេលគាត់មាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដែលនាំអោយគាត់ពិការដៃម្ខាង សម្រាប់គូរគំនូរ ហើយគាត់ត្រូវរៀនគូរគំនូរឡើងវិញ នឹងត្រូវដាក់តាំង ពិព័រណ៍នៅផ្ទះសិល្បៈ ខេត្ដសៀមរាប ជាមួយនឹង រូបគំនូរដែលទទួលបានមកពីសិក្ខាសាលាមុនមហោស្រព ។

www.nippon-foundation.or.jp/eng
www.epicarts.org.uk