Spotlight: An Asian Festival of Inclusive Arts, Feb 23 - March 1, 2008
ការសម្ដែង
" រឿងរបស់ពួកយើង "
ក្រុមរបាំរបស់ក្រុមហ៊ុន Together Higher (ប្រទេសវៀតណាម)
មហោស្រពចេនឡា
វេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ
"...ជារឿងល្ខោនមួយក្នុងចំណោមរឿងល្ខោនជាច្រើនទៀតដែលប្រកបដោយលក្ខណៈដើម និង ភាពច្នៃ ប្រឌិតច្រើនជាងគេ នៃសិល្បៈសម្ដែងទំនើប នៅប្រទេសវៀតណាម "(New York Times)

ក្រុមហ៊ុនរបាំទំនើបថ្មីជាងគេនៅប្រទេសវៀតណាម Together Higher បង្ហាញនូវល្ខោន “រឿង របស់ ពួកយើង” ដែលផ្ដោតគោលដៅទៅលើ ប្រជាជនដែលត្រូវសង្គមវៀតណាមច្រានចោល និង ពិនិត្យមើលគំនិតនៃការ ច្រានចោល ភាពឯកោ និងការបែកបាក់ ។ ជាមួយនឹងតន្ដ្រីមាន ចង្វាក់ ដែលបានសម្ដែងផ្ទាល់ជាមួយនឹងចម្រៀង និង ឧបករណ៍តន្ដ្រីវៀតណាម អ្នករបាំបាន ផ្លាស់ប្ដូរពីចលនាច្នៃប្រឌិតដោយសេរីទៅជាការ បង្កើតក្បួនយោធាក្រោម ការតម្រង់ទិសសិល្បៈ របស់ Le Vu Long ។ ក្រុមអ្នកសម្ដែងមិនថ្លង់ និង អ្នកសម្ដែងខ្សោយសោតវិញ្ញាណរបស់ Le Vu Long ធ្វើការសម្ដែងប្រកបដោយឬទ្ធានុភាពនៅលើឆាកសម្ដែង និងស្ថិតនៅជួរមុខគេនៃរបាំ ទំនើបនៅទ្វីប អាស៊ីអាគ្នេយ៍ ។

ដើម្បីទទួលបានសំបុត្រដោយឥតគិតថ្លៃ សម្រាប់រាល់ការសម្ដែងទាំងអស់នៅមហោស្រពចេនឡា សូមទស្សនា ៖

មជ្ឈមណ្ឌលមហោស្រព Gasolina នៅអាគារលេខ ៥៦-៥៨ ផ្លូវលេខ ៥៧
អង្គការអម្រឹតាសិល្បៈ អាគារលេខ ១២៨ ហ្សេ ៩ មហាវិថីសុធារស
ឬទៅយកសំបុត្រដោយផ្ទាល់នៅមហោស្រព។

ចូលទស្សនាដោយឥតគិតថ្លៃ


" យើងនិយាយពីស្នេហា "
បង្ហាញអំពីសិល្បករមកពីសាលាវិចិត្រសិល្បៈជាតិ និងអង្គការហ្វារពន្លឺសិល្បៈ (ប្រទេសកម្ពុជា)
មហោស្រពចេនឡា
វេលាម៉ោង ៦ល្ងាច ថ្ងៃពុធ ទី២៦ ខែកុម្ភៈ

តើអ្នកចងចាំពីពេលដំបូងដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ដែរឬទេ ? អ្នកប្រហែលជាមិនដឹងរឿងនេះទេ ប៉ុន្ដែប្រការ នេះកើតឡើងដោយសារ តែអ្នកបង្ករឿង គឺព្រះកាមទេពឈ្មោះ Cupid ! ចូរតាមដានទស្សនាដំណើរផ្សងព្រេង របស់ Cupid និងដៃគូរបស់ Cupid គឺ Valentine នៅពេលពួកគេទាំងពីរធ្វើអោយមានភាពចលាចលនៅ ប្រទេសកម្ពុជា ...

អង្គការអម្រឹតាសិល្បៈសហការជាមួយ Bhor នឹងបង្ហាញពីការសម្ដែងរយៈពេលមួយម៉ោងដ៏អស្ចារ្យ ដែល បង្ហាញអំពីការសម្ដែងរបស់អ្នក សម្ដែងថ្លង់ និង អ្នកសម្ដែងមិនថ្លង់ នៅក្នុងទស្សនីយភាពល្ខោន សៀក និង កំប្លែង ។ ការសម្ដែងនេះបង្ហាញអំពីក្ដីសង្ឃឹម និងការរំពឹងទុក របស់យុវជនកម្ពុជាសម័យទំនើប ដោយតាមដានពួកគេតាំងពី កុមារភាពរហូតដល់ពេញវ័យ នៅពេលពួកគេបានស្វែងយល់អំពីសេចក្ដី ស្នេហា ជាមួយនឹងផលវិបាក និងគ្រោះថ្នាក់ ទាំងអស់នៃសេចក្ដីស្នេហា ។

ដើម្បីទទួលបានសំបុត្រដោយឥតគិតថ្លៃ សម្រាប់រាល់ការសម្ដែងទាំងអស់នៅមហោស្រពចេនឡា សូមទស្សនា ៖

មជ្ឈមណ្ឌលមហោស្រព Gasolina នៅអាគារលេខ ៥៦-៥៨ ផ្លូវលេខ ៥៧
អង្គការអម្រឹតាសិល្បៈ អាគារលេខ ១២៨ ហ្សេ ៩ មហាវិថីសុធារស
ឬទៅយកសំបុត្រដោយផ្ទាល់នៅមហោស្រព។

ចូលទស្សនាដោយឥតគិតថ្លៃ


" សប្បាយ សប្បាយ "
ការសម្ដែងចម្រុះគ្នារបស់យុវជន (អន្ដរជាតិ)
សុវណ្ណភូមិ
វេលាម៉ោង ៦ ល្ងាច ថ្ងៃសុក្រ ទី២៩ ខែកុម្ភៈ

ចូលរួមជាមួយពួកយើង សម្រាប់រាត្រីដ៏មាន អត្ថន័យ និងទាក់ទាញនៃការសម្ដែងល្ខោន អាយ៉ង របាំ និងតន្ដ្រី ដែល រៀបចំដើម្បី កំសាន្ដ និងជំរុញអោយមានគំនិតបង្កើតថ្មី។ ដោយបង្ហាញអំពីការសម្ដែងខ្លីៗរបស់ក្រុម យុវជននានា និង បុគ្គលដែលមកពីតំបន់នេះ រាត្រីនេះនឹង ប្រារឰពីអនាគតនៃសិល្បៈ

បញ្ចូលគ្នានៅទ្វីបអាស៊ី រួមមានរបាំបុរាណ, hip-hop ស្គរ និងផ្សេងៗជាច្រើនទៀត ។ ការសម្ដែងរដោយ អង្គការ កម្ពុជាត្រាស្ដ គ្រួសារថ្មី កម្មវិធី អភិវឌ្ឍមនុស្សថ្លង់ សាលា Dong Nai, ក្រុមរាំ hip hop បញ្ចូលគ្នា Lao Bang Fai និង HIB, Lily Goh, ក្រុម យុវជនរបស់អង្គការ Epic Arts, Rashmi និងផ្សេងទៀត ។

ចូលទស្សនាដោយឥតគិតថ្លៃ


ការសម្ដែងនៅរាត្រីបិទកម្មវិធី
'មហោស្រពចេនឡា
វេលាម៉ោង ៦ ល្ងាច ថ្ងៃសោរ៍ ទី០១ ខែមីនា
Koshu Roa Taiko (ប្រទេសជប៉ុន)

ទម្រង់សិល្បៈបុរាណជប៉ុននៃការវាយស្គរ Taiko ជាទស្សនីយភាពតន្ដ្រីដែលមិនត្រូវអោយរំលង ផុតពីខ្សែចក្ខុឡើយ។ ស្គរបាសដ៏ធំសម្បើមនេះ ដែលធ្វើពីឈើហ៊ុបមានប្រហោងក្នុងរួមបញ្ចូលគ្នា នូវទេពកោសល្យសិល្បៈចលនា និងសម្លេងនៅពេលសម្ដែង ។ ក្រុមវាយស្គរដ៏ល្បីល្បាញនៅលើ ពិភពលោក Koshu Roa Taiko បានសម្ដែងរបាំចុងក្រោយដ៏ គួរអោយជាប់ចិត្ដ និងប្រកបដោយ ថាមពល នៅរាត្រីបិទមហោស្រព SPOTLIGHT។

និង
" វេទកា " ដោយល្ខោនអាយ៉ងថ្លង់ HITOMI (ប្រទេសជប៉ុន)

វេទិកា គឺជារឿងដ៏សែនទាក់ទាញនៃមនុស្សបីជំនាន់ ដែលធំលូតលាស់នៅក្នុងពិភពលោកមួយ ដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ត្រូវបាននិទាន តាមរយៈអាយ៉ងយ៉ាងរលូន និងល្ខោន ទស្សនីយភាព ។ HITOMI ត្រូវបានបង្កើត ឡើងជាល្ខោនអាយ៉ងអាជីពនៅឆ្នាំ១៩៨១ ហើយបាន បង្កើតនូវក្រុមហ៊ុនអាយ៉ងបញ្ចូលគ្នាមួយដែល នាំមកនូវសិល្បករ ថ្លង់ និងសិល្បករមិនថ្លង់ ដែល “មានបំណងបង្កើតទម្រង់អាយ៉ងថ្មីមួយ ដែលមិនពឹងផ្អែកលើការសន្ទនាមានសម្លេង” ។

ចូលទស្សនាដោយឥតគិតថ្លៃ

www.nippon-foundation.or.jp/eng
www.epicarts.org.uk