គោលបំណងនៃវិធីបុណ្យនេះគឺដើម្បីប្រារព្វ និង អបអរសាទរចំពោះសមត្ថភាពរបស់មនុស្សគ្រប់រូប ជាមួយនឹង spotlight ចែងចាំងមកលើ សមាជិកនៃសហគមន៏ ដែលត្រូវបានគេដាក់ងារថា ជាជនពិការ ពោលគឺត្រូវបានគេយល់ថាជាមនុស្សមានសមត្ថភាពតិចជាងអ្នកដ៏ទៃ ។ មូលនិធិជប៉ុនបានផ្តួចផ្តើមគំនិតបង្កើតព្រឹត្តិការណ៏សិល្បៈដ៏អស្ចារ្យនេះឡើង តាមរយះការបង្កើតការប្រគុំតន្ត្រីជនពិការអន្តរជាតិ ដែលកាល នោះគឺជាការប្រគុំនៅឆ្នាំ ២០០៦ ។ SPOTLIGHT គឺជាដំណាក់កាលបន្ទាប់មកទៀតនៃការវិវត្តន៏របស់គំរោងនេះទេ ។
តាមរយះការងាររបស់យើងនៅអង្គការអេពិកអាត យើងបានឃើញថា ការងារសិល្បៈ និង សកម្មភាពប្រកបដោយការច្នៃ ប្រឌិតមានអត្ថប្រយោជន៍ណាស់ ពោលគឺវាអាចបង្កើននូវ ការទុកចិត្តលើខ្លួនឯង, ជំនាញស្តាប់ រឺស្ទាប (ប្រើញ្ញាណទាំង ប្រាំ) និង វិធីផ្សេងៗទៀតក្នុងការសំដែងចេញ ។ តាមរយះការសំដែងចេញដ៍សំបូរបែបនេះ យើងនឹងរុករកវិធីជាច្រើន ដើម្បីជំរាបពីអត្ថប្រយោជន៏ទាំងនេះដល់លោកអ្នក តាមរបៀបមួយដែលប្រកបដោយភាពរាក់ទាក់ និង ប្រកបដោយ បរិយាកាសរីករាយ ។ សំរាប់ (ជំនួសឲ្យ)បុគ្គលដែលត្រូវបានគេគិតថាមិនអាចចូលរួមក្នុងសង្គមបានពេញលេញនោះ ។ យើងធ្វើបែបនេះ ដើម្បីបង្ហាញជូននូវគំរូដ៍ឧដង្គឧត្តម សំរាប់សហគមន៏ជនពិការ ។
យើងសង្ឃឹមថាក្នុងអំឡុងពេល៨ថ្ងៃនៃពីធីបុណ្យនេះ យើងអាចផ្តោតការយកចិត្តទុកដាក់លើ បទពិសោធន៏រស់នៅជា មួយជនពិការ និង សិទ្ធិរបស់គេជាសមាជិសង្គម ។ តាមរយះការបង្ហាញជូននូវសកម្មភាពប្រកបដោយការច្នៃប្រឌិត របស់ពួកគេជាសាធារណៈ យើងសង្ឃឹមថានឹងបានលើកកំពស់កិត្តិសព្ទ (តំលៃ)របស់ជនពិការទាំងនោះ និង កាត់បន្ថយ ការរេរាំទំនាក់ទំនងរបស់គេនឹងសង្គម ហើយនាំមកនូវការទុកចិត្តគ្នា និង ការប្រាស្រ័យទាក់ទងគ្នារវាងអ្នកពិការ និង អ្នក មិនពិការវិញ ។ យើងក៍សង្ឃឹមដែរថាពិធីបុណ្យនេះនឹងធ្វើអោយសាធារណៈបានយល់ដឹងពីសមត្ថភាពរបស់សហគមន៍ ជនពិការក្នុងការចូលរួមយ៉ាងវិជ្ជានដល់សង្គម និង វប្បធម៌កម្ពុជាបានដូចជាពួកគេដែរ ។
ចំពោះព្រឹត្តិការណ៍ទាំងឡាយដែលយើងរៀបចំ គឺយើងផ្តោតទៅលើភាពប៉ិនប្រសព្វ និង ទេពកោសលរបស់វិចិត្រ, តន្ត្រីករ និង អ្នកសំដែង ។ ក្នុងរយះពេលពេញមួយសប្តាហ៍នេះសិល្បៈករកម្ពុជា និង នៅក្នុងតំបន់នឹងជួបជុំគ្នាដើម្បី សំដែង, ធ្វើកិច្ចសហការគ្នា, តាំងពិព័រណ៌ និង បង្ហាញ ស្នាដៃរបស់ខ្លួនក្នុងទ្រុងទ្រាយធំជាងមុនក្នុងទឹកដីកម្ពុជា ។ ជាអាទសិល្បករកម្ពុជាយើងមាន៖ គឹម សត្យា(រាំ), គង់ ណៃ(តន្ត្រី), ក្រុមពន្លឺសិល្បហ្វា(សំដែងសៀក), ក្រុមល្ខោន BHOR and Amrita, ។ កម្មវិធីអន្តរជាតិមានជាអាទ៖ ក្រុមរបាំរបស់ក្រុមហ៊ុន Together Higher (ប្រទេសវៀតណាម), Koshu Roa Taiko គឺជាក្រុមវាយស្គរ Taiko (ប្រទេសជប៉ុន)មួយ, ល្ខោនអាយ៉ងថ្លង់ HITOMI (ប្រទេសជប៉ុន) និង ការតាំងពិព័រណ៍របស់ Chng Soek Tin (ប្រទេសសិង្ហបុរី) ។ ព្រឹត្តិការណ៍បន្ថែមទៀតគឺ ក្បួនដង្ហែរបើកកម្មវិធីដែលមានអ្នកចូលរួមជាង៣០០នាក់ និង រថយន្តតុប តែងក្នុងក្បួនហែចំនួន៥ ដែលហែតាមដងវិថីនានាក្នុងទីក្រុងភ្នំពេញ (កំពុងរង់ចាំការអនុញ្ញាតិ)។
លើសពីនេះទៀត កម្មវិធីសិក្ខាសាលា និង កិច្ចសហការជាមួយសិល្បករក្នុងស្រុក និង បរទេស នឹងធ្វើឡើងមុន និង ក្នុងអំឡុងពេលនៃវិធីបុណ្យ ។ ឪកាសនេះមិនគ្រាន់តែផ្តល់ជូនជនរួមជាតិ (ទាំងពិការ និង មិនពិការ) ដើម្បីរុករក/បើកកកាយរបៀបផ្សេងៗ ខុសៗគ្នានៃការបញ្ចេញ/បង្ហាញរបស់មនុស្សតាមរយះសកម្មភាពប្រកបេដោយគំនិតច្នៃប្រឌិតរបស់បុគ្គលដែលមានសមត្ថភាពផ្សេងៗប៉ុណ្ណោះទេ លើសពីនេះទៀតវាក៏អនុញ្ញាតិអោយសិល្បករក្នុងស្រុកយើងបានឃើញនូវបច្ចេកទេស, បែបបទ, សំភារះ, និង វិធីសាស្រ្តថ្វីៗ និងប្លែកៗនៃសិល្បៈនានា ។
គោលបំណងដែលយើងពាក់ពន្ឋ័ដល់សហគមន៍អន្តរជាតិឲ្យចូលរួម គឺដើម្បីកសាងបណ្តាញការងារ និង ឪកាសសំរាប់សិល្បករជាជនពិការនៅក្នុងតំបន់ និង ក៏សាងសមត្ថភាពតាមរយះសិក្ខាសាលា, កិច្ចសហប្រត្តិបត្តការ និង ការចែក រំលែកបទពិសោធន៍ ដល់អ្នកចូលរួមក្នុងពិធីបុណ្យនេះ, សិល្បករក្នុងស្រុក, និង សមាជិកសហគមន៏ជនពិការ ។
ពីធីបុណ្យនេះនឹងប្រព្រឹត្តទៅក្នុងភាពជាដៃគូរជាមួយជនពិការ និង អង្គការសិល្បៈក្នុងស្រុក ដែលមានទីកន្លែងដូចតទៅ៖ MetaHouse, សុវណ្ណភូមិ, មហោស្រពចេនឡា, មជ្ឈមណ្ឌលវប្បធម៌បារាំង, មជ្ឈមណ្ឌលធនធានសោត ទស្សន៍បូផាណា , មហោស្រពចតុមុខ និង កន្លែងសាធារណផ្សេងទៀតដែលបានជ្រើសរើសរួច ។
នៅក្នុងប្រទេសកម្ពុជា ប្រជាជនជាង ៤,៧% ជាជនពិការ ដែលបណ្ដាលមកពីសង្គ្រាមជាច្រើនឆ្នាំ គ្រោះថ្នាក់ដោយសារគ្រាប់មីន ការថែទាំ សុខភាពអន់ថយ និងចំនួនគ្រោះថ្នាក់ចរាចរណ៍ និង គ្រោះថ្នាក់ការងារកើនឡើង ។
ក្នុងពេលដែលនៅប្រទេសកម្ពុជា ពិការភាពកាន់តែត្រូវបានទទួលស្គាល់ជាទូទៅ ជនពិការស្ថិតនៅក្នុងចំណោមប្រជាជនក្រីក្របំផុត និង ងាយរងគ្រោះជាងគេ ។ លទ្ធភាពចូលរៀន អាគារ និង មធ្យោបាយធ្វើដំណើរ ជារឿយៗគឺជាបញ្ហាលំបាក ប៉ុន្ដែការរើសអើង និង ជំនឿ ដែល ប្រកាន់ យកជាយូរមកហើយបន្ដធ្វើអោយជនពិការមិនបានទទួលការយកចិត្ដទុកដាក់ ។ ជាទូទៅ សង្គមគិតថា ជនពិការគ្មានអ្វីដើម្បីចូល រួមចំណែកឡើយ ។ ដូច្នេះ ពួកគេមិនត្រូវបានផ្ដល់ឱកាសដូចគ្នានឹងអ្នក ដទៃ ទៀតឡើយ ។
ពេលជ្រើសរើសទីកន្លែងសម្រាប់ព្រឹត្ដិការណ៍មហោស្រព SPOTLIGHT យើងខ្ញុំតែងតែព្យាយាម ពិនិត្យមើលលទ្ធភាពចូល ទៅកាន់កន្លែង ណាមួយ ។ នៅប្រទេសកម្ពុជា មិនមែនជាការងាយស្រួលទេ ។ អាគារតិចតួចណាស់ត្រូវបានបង្កើតឡើង ដែលសមស្របសំរាប់អ្នកពិការ ។ យើងខ្ញុំអាចស្វែងរក បានតែបន្ទប់សណ្ឋាគារពីរប៉ុណ្ណោះ ដែលបានសាងសង់ជាពិសេសដើម្បីបំពេញតម្រូវការរបស់អ្នកជិះរទេះរុញ ។ យើងខ្ញុំ បានបង្កើតនូវបរិស្ថានមួយដែលអាចចូលទៅបាន តម្រូវការរបស់ជនពិការ ។ ចំពោះការស្នាក់នៅ នៅក្នុងទីក្រុងភ្នំពេញទាំងនៅពេល ណាដែលអាចធ្វើទៅបាន ប៉ុន្ដែ នេះជាការយល់ដឹងរបស់សហគមន៍ ជនពិការដែលបានដឹកនាំ និងឆ្លងកាត់ឧបសគ្គជាច្រើន ។
សង្គមនឹងរៀនមើលពីសមត្ថភាព មិនមែនពិការភាពរបស់ប្រជាជននោះទេ ។ ប៉ុន្ដែ នៅប្រទេសកម្ពុជា យើងខ្ញុំដឹងថាផ្លូវ ដែលត្រូវដើរនៅវែង ឆ្ងាយនៅឡើយ ។ ទោះជាក្នុងករណីណាក៏ដោយ សារ "មើលឃើញសមត្ថភាព មិនមែនពិការភាព" នឹងបន្ដដិតជាប់នៅក្នុងគំនិតរបស់យើង ជានិច្ច ក្រោយពីមហោស្រពបានបញ្ចប់ ។