Spotlight: An Asian Festival of Inclusive Arts, Feb 23 - March 1, 2008
ការតាំងពិព័រណ៍
សាលាឡាវ៉ាឡា Sala La Valla (ប្រទេសកម្ពុជា)
មជ្ឈមណ្ឌលធនធានសោតទស្សន៍បូផាណា
ថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០៨ បើក ៖ ម៉ោង ៦ ល្ងាច ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ

ការតាំងពិព័រណ៍រូបថតនេះបង្ហាញពីរូបភាពនានាដែលបានជ្រើសរើសពីកម្មវិធីបណ្ដុះបណ្ដាលបន្ដ ជាមួយជាងថតរូប វណ្ឌី រតនា និងសិស្ស មកពីសាលាឡាវ៉ាឡា នៅតាខ្មៅ ខេត្ដកណ្ដាល ។ អ្នកចូលរួមមានអាយុចន្លោះពី ១២ ឆ្នាំទៅ ១៩ ឆ្នាំ និងមានកម្រិតនៃការបំលាស់ទី និង ពិការភាពកាយសម្បទាផ្សេងៗគ្នា ។ ក្នុងរយៈពេលបីម៉ោងរៀងរាល់ សប្ដាហ៍ក្នុងរយៈពេលបួនខែ សិស្សបានសិក្សាពីបច្ចេកទេសថតរូប មូលដ្ឋាន ដូចជា កំនុំ ពន្លឺ ស៊ុម និងការរៀបចំ ប្លង់ នៅក្នុងកម្មវិធីដែលកំណត់ជាពិសេសសម្រាប់សាលាដោយ Erin Gleeson (ប្រធាន វិចិត្រសាល)។ ស្នាដៃដែលបានតាំង ពីព័រណ៍នៅមជ្ឈមណ្ឌលបូផាណា ឆ្លុះបញ្ចាំងអំពីដំណើរការនៃការសិក្សានិងបរិស្ថានជុំវិញប្រចាំថ្ងៃ របស់ពួកគេ ។

ចូលទស្សនាដោយឥតគិតថ្លៃ


ដីក្រហមរមៀល (ប្រទេសសិង្ហបុរី)
មជ្ឈមណ្ឌលវប្បធម៌បារាំង (CCF)
ថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៨ បើក ៖ ម៉ោង ៦:៣០ ល្ងាច ថ្ងៃព្រហស្បតិ៍ ទី ២៨ ខែកុម្ភៈ

"សាធារណជនគួរយល់ដឹងអោយបានច្រើនអំពីការកំហិតផ្នែកកាយសម្បទាដែលប្រ ឈមមុខដោយសិល្បករដែលមានពិការភាព" ។ Chng Seok Tin

Chng Seok Tin បានបាត់បង់ការមើលឃើញ ក្នុងអំឡុងពាក់កណ្ដាល អាជីពរបស់ខ្លួនជា អ្នកបោះពុម្ព ។ ការតាំង ពិព័រណ៍នៃផលិតផលបោះពុម្ព ឆ្លាក់ និងផ្ទាំងឆ្លាក់ឆ្លុះបញ្ចាំងពីរយៈ ពេល ៣០ ឆ្នាំរបស់គាត់ជាសិល្បករអាជីព ។ បន្ថែមពីលើការមើលត្រឡប់ទៅអតីតកាល នេះ Seok Tin បង្ហាញនូវស្នាដៃអន្ដរកម្ម ដែលឆ្លុះបញ្ចាំងអំពីទស្សនៈនៃ ការខូចចក្ខុ វិញ្ញាណ តាមរយៈសម្លេង ចលនា និងទម្រង់ ។ ស្នាដៃនេះត្រូវបានបង្កើត តាមរយៈសិក្ខា សាលានានា របស់ Seok Tin ដោយសហការជាមួយសិស្សសិល្បៈ និងអ្នកចូលរួមពិការ ភ្នែកនៅទីក្រុង ភ្នំពេញ ។ ដោយបញ្ចូល ទម្រង់ និង សម្ភារៈផ្សេងៗ ស្នាដៃរបស់ពួកគេ មានគោលបំណង បង្ហាញ អំពីបែបបទផ្សេងៗ នៃ ការសម្ដែងសិល្បៈ សម្រាប់ប្រជាជន ដែលមានសមត្ថភាព ចក្ខុវិញ្ញាណមានកម្រិត ដោយជំរុញ អោយយើងគិតពីមធ្យោបាយ ផ្សេងៗ ដើម្បីមើល ឃើញ និងកែប្រែពិភពលោក នៃការមើល ឃើញ នៅក្នុងទម្រង់រូបី ។

សិល្បៈករនិយយាយ និង ការទស្សនាចរណ៍ដោយកាន់ស្ទាប ៖
ថ្ងៃសោរ៍ ទី២៩ ខែកុម្ភៈ ម៉ោង ១១ ដល់ម៉ោង ១២

ចូលទស្សនាដោយឥតគិតថ្លៃ


ប្រអប់ពិសោធន៍ (ប្រទេសកម្ពុជា)
ទីកន្លែងផ្សេងៗគ្នា
ថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៨

ជនពិការក៏ដូចមនុស្សគ្រប់រូបដែរ ។ ពួកគេគ្រាន់តែចង់មានជីវិតរស់នៅ និងធ្វើការងារធម្មតាទាំងអស់រៀងរាល់ថ្ងៃ ដូចជា ទៅធ្វើការ ទិញ សម្លៀកបំពាក់ លេងកីឡា ទៅវត្ដ ច្រៀងខារ៉ាអូខេ និងមើលទូរទស្សន៍ ។ ប៉ុន្ដែ តើអ្នកធ្វើការងារទាំងនេះបានយ៉ាងដូចម្ដេច​នៅពេលដែល​​ អ្នកបាត់បង់ការមើលឃើញ ការស្ដាប់ឮ ឬលទ្ធភាពធ្វើចលនាដោយ សេរីនោះ ? " ប្រអប់ពិសោធន " គឺជាឆាកសិល្បៈអន្ដរកម្មមួយដែល បង្ហាញអំពីថាតើវាមានលក្ខណៈដូចម្ដេច ដែលត្រូវរស់នៅប្រចាំថ្ងៃជាមួយពិការភាពកាយសម្បទា។ យកចិត្ដទុកដាក់ចំពោះវេទិកាបំលាស់ ទីទាំងនេះនៅជុំវិញ ទីក្រុង នៅក្នុងអំឡុងមហោស្រព និងដកពិសេធន៍មើលថាតើវាមានលក្ខណៈដូចម្ដេច ប្រសិនបើរូបអ្នកពិការភ្នែក ថ្លង់ ឬពិការ ។ បង្ហាញស្នាដៃសិល្បៈដោយសិល្បករក្នុងស្រុក ហេង រ៉ាវុធ, វាសនា ទិត និង មាស សុខន។

ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច
សាលមហោស្រពចតុមុខ តិរវិថីព្រះស៊ីសុវត្ថិ

ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច
មហោស្រពចេនឡា កែងមហាវិថីម៉ៅសេទុង និងមហាវិថីមុនីរ៉េត

ថ្ងៃសៅរ៍ ទី០១ ខែមីនា ម៉ោង ១០ ដល់ម៉ោង ៦ ល្ងាច
Gasolina, លេខ ៥៦-៥៨ ផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង

ចូលទស្សនាដោយឥតគិតថ្លៃ

www.nippon-foundation.or.jp/eng
www.epicarts.org.uk