ចូរបើកភ្នែករង់ចាំទស្សនាព្រឹត្ដិការណ៍ជាផ្លូវការលើកដំបូងនៃមហោស្រព - ក្បួន SPOTLIGHT បង្កើតឡើងដោយសហការជាមួយ Bhor ក្បួនពន្លឺភ្លឺចិញ្ចាច និងមានមនុស្សច្រើនកុះកនេះ នឹងត្រូវរៀបចំឡើងជាមួយ រថយន្ដតុបតែងយ៉ាងស្អាតដើម្បីទាក់ទាញ ភ្នែក ម៉ូតូកង់បី កៅអីរុញ ស៊ីក្លូ ទុកទុក និងអ្នកចូលរួមជាង ៣០០ នាក់ នៅក្នុងសម្លៀកបំពាក់ដែលមានពណ៌ឆើតឆាយ ។ ដោយចាប់ផ្ដើមចេញដំណើរ ពីសារមន្ទីរជាតិ ក្បួននឹងធ្វើដំណើរ តាមមាត់ទន្លេនៃរាជធានីភ្នំពេញ និងបញ្ចប់នៅមហោស្រព ចតុមុខ ។ អ្នកចូលរួមក្នុងមហោស្រព នឹង ត្រូវអមដំណើរ ដោយ សមាជិក សហគមន៍ជនពិការក្នុងស្រុក និងអង្គការដៃគូរបស់ អង្គការអេពិកអាត ដើម្បីរាំទៅតាមរបៀបរបស់ពួកគេ នៅតាមដងផ្លូវ ជាការប្រារឰ ការចាប់ផ្ដើមសប្ដាហ៍សកម្មភាពរបស់ យើងនិងការកំសាន្ដ និងលើកកម្ពស់ដល់ សារ SPOTLIGHT "មើល ឃើញសមត្ថភាព មិនមែនពិការភាពទេ" ។ មុនមហោស្រព សិក្ខាសាលាអំពីចលនា និងរបាំត្រូវបានរៀបចំឡើងជាមួយនឹងអង្គការ ដៃគូ ដូចជា មិត្ដសំឡាញ់ សាលាឡាវ៉ាឡា មូលនិធិផ្កាយ សមុទ្រ ឥណ្ឌូចិន (Indochine Starfish Foundation) គ្រួសារថ្មី និង អង្គការសិល្បៈ រស់កម្ពុជា ។ សូមអញ្ជើញមកចូលរួម សប្បាយ !
ពិធីបើកកម្មវិធីសម្រាប់មហោស្រព ត្រូវបានរៀបចំឡើងដើម្បីផ្ដល់នូវការសប្បាយជាមួយនឹងការសម្ដែងកម្រិតទីមួយដោយ សិល្បករបញ្ចូល គ្នាមានសមត្ថភាពខ្ពស់ ដែលត្រូវបានជ្រើសរើសមកពីប្រទេសកម្ពុជា និងតំបន់ ដ៏ធំ នៃ ទ្វីប អាស៊ី ។

ជាគ្រូ "Mekong Delta Blues" អ្នកខ្លះហៅថា គង់ ណៃ "RayCharles" របស់ប្រទេសកម្ពុជា” ។ ជាអ្នក ដេញចាប៉ី ពិការភ្នែកដ៏មានថ្វីមាត់ម្នាក់ ដែលពាក់វ៉ែនតាពណ៌ខ្មៅ និង ដែលប្រជាជនកម្ពុជាស្គាល់គ្រប់ៗ គ្នាស្គាល់ ។ គង់ណៃ ប្រហែលជាសិល្បករពិការដែលគេស្គាល់ច្រើនជាងគេនៅប្រទេសកម្ពុជា ។ គាត់នឹងប្រារឰរាត្រីបើកព្រឹត្ដិការណ៍នេះ ជាមួយ នឹងចាប៉ីដងវែងដែលជាទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរ ។
គឹម សត្យា ជាអ្នករបាំល្បីល្បាញម្នាក់នៅក្នុងសម័យរបស់គាត់ រហូតដល់ពេលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ១៩៩៧ ដែលតម្រូវអោយ គាត់ជិះរទេះរុញ ។ នៅឆ្នាំ២០០៧ គាត់បានបង្កើត “របាំស្ដ្រី” នៅក្នុងសិក្ខាសាលាលើកទីមួយនៃសិក្ខា-សាលាមុន មហោស្រព SPOTLIGHT ជាមួយអតីតមិត្ដរួមការងាររបស់គាត់ គឺ ម៉ៅ ទិព្វមុនី និង គង់ វាសនា ។ របាំថ្មីនេះគឺជារបាំបញ្ចូលគ្នា លើកដំបូងដែលរៀបចំដោយពលរដ្ឋ កម្ពុជាម្នាក់ ។

កើតនៅប្រទេសសិង្ហបុរី Ramesh Meyyappan ទទួលសញ្ញាប័ត្រកិត្ដិយសថ្នាក់ទីមួយពីវិទ្យាស្ថានសិល្បៈសម្ដែង Liverpool ។ បច្ចេកទេសដ៏ល្អឥតខ្ចោះរបស់គាត់ ដែលពឹងផ្អែកលើបច្ចេកទេសមើលឃើញ និង កាយសម្បទា ផ្សេងៗ ធ្វើ អោយអ្នកទស្សនាថ្លង់ និងមិនថ្លង់មានការសប្បាយ និងធ្វើអោយគាត់ទទួលជោគជ័យនៅជុំវិញ ពិភពលោក ។

ដើម្បីបញ្ជាក់ថា អ្នកសម្ដែងពិការ និងមិនពិការ អាចធ្វើការជាមួយគ្នាបាន អ្នកសម្ដែងបួននាក់បានចាប់ផ្ដើមបង្កើត ក្រុមរបាំមួយនៅទីក្រុងតូក្យូ កាលពីឆ្នាំ១៩៨៨ ។ បន្ទាប់មក ក្រុមរបាំ Creative SORAបានធ្វើដំណើរ សម្ដែងនៅ ក្នុងប្រទេសជប៉ុន និងនៅអន្ដរជាតិ ។ ពួកគេនឹងសម្ដែងរបាំបញ្ចូលគ្នាសហសម័យដ៏គួរអោយ ចាប់អារម្មណ៍មាន ឈ្មោះថា "Inochi, Meguru" (ជីវិត ទេសន្ដរប្រវេសន៍ឆ្លងដែន) ។

ត្រូវបានបង្កើតនៅឆ្នាំ១៩៨១ Koshu Roa Taiko គឺជាក្រុមវាយស្គរ Taiko មួយ ដែលអ្នក សម្ដែងសំខាន់ៗសុទ្ធសឹងតែជ អ្នកពិការសោត វិញ្ញាណ ។ ដោយទទួលបានការគាំទ្រនៅ ជុំវិញពិភពលោក អ្នកសម្ដែងជំនាញទាំងនេះនឹងធ្វើអោយលោកអ្នក ចាប់អារម្មណ៍ជាមួយ នឹង ការសម្ដែងដ៏គួរអោយជក់ចិត្ដ ដែលរួមបញ្ចូលគ្នារវាងសម្លេងដ៏អស្ចារ្យ និងចលនាដ៏ល្អ ឥតខ្ចោះ ។
លុះត្រាតែមានលិខិតអញ្ជើញ ទើបអាចចូលទស្សនាពិធីបើកកម្មវិធីបាន ដូច្នេះ សូមទាក់ ទងអង្គការអេពិកអាត តាមរយៈ ទូរស័ព្ទលេខ ០១២ ១៩៣ ៩៤៨៥ សម្រាប់ព័ត៌មានបន្ថែម ។
សម្ដែងដោយក្លឹបមហោស្រព សម្រាប់រាត្រីតន្ដ្រីហ្សាស់ព្យ៉ាណូ ជាមួយ Yuttana Srimulchai (ប្រទេសថៃ) និង ចាប៉ីដោយ Suon Peng (ប្រទេសកម្ពុជា) ។
Kok Leong គឺជាជាងគំនូររៀនដោយខ្លួនឯង ដែលគូរដោយប្រើធ្មេញខាំជក់ ។ នៅអាយុ ១៨ ឆ្នាំ ការរឡាត ដោយព័ន្ធជើងដែលបង្កគ្រោះ ថ្នាក់ស្ទើរផុតជីវិត នៅពេលហាត់សមលោតម៉ុងសាយ បានធ្វើអោយគាត់ពិការស្ទើរតែ ទាំងស្រុងពីកចុះក្រោម។ ក្រោយគ្រោះថ្នាក់នេះមក គាត់ចាប់ ផ្ដើមរៀនគូរគំនូរនៅសាលា Chinese Ink Master និងជាសិល្បករដែលមានការប្ដេជ្ញាចិត្ដខ្ពស់ ដែលធ្វើការជាមួយគំនូរដែលគូរ ដោយថ្នាំលាយទឹក និងប្រព័ន្ធផ្សព្វផ្សាយ ចម្រុះ ។

Kok Leong នឹងធ្វើការបង្ហាញពីបច្ចេកទេសគូរដ៏អស្ចារ្យរបស់គាត់ នៅទីកន្លែងផ្សេងៗ នៅក្នុងសប្ដាហ៍នៃទិវា ម ហោស្រព ។ ការតាំងពិព័រណ៍នូវស្នាដៃរបស់ គាត់អាចទស្សនា បាននៅ Metahouse រហូតដល់ថ្ងៃទី០១ ខែមីនា ។
ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ម៉ោង ១៨
Metahouse

ថ្ងៃសុក្រ ទី២៩ ខែកុម្ភៈ ម៉ោង ១៤:៣០
កម្ពុជាត្រាស្ដ ក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត
ថ្ងៃសៅរ៍ ទី០១ ខែមីនា ម៉ោង ១១
Gasolina
ចូលទស្សនាដោយឥតគិតថ្លៃ

Mitsushima ពិការភ្នែកតាំងពីនៅកុមារ ហើយឥឡូវនេះ ពឹងផ្អែកលើការ ចងចាំ ក្នុង ការ ជ្រើសរើសពណ៌ ផ្ទៃ និង ទម្រង់ នៅក្នុងការគូររបស់គាត់ ។ គាត់សិក្សា ទស្សន វិជ្ជានិងធ្វើការអស់រយៈពេលជាច្រើនឆ្នាំជាអ្នកព្យាបាលដោយប្រើម្ជុល វិទ្យាសាស្ដ្រ មុននឹងសិក្សាវិចិត្រសិល្បៈ។ ដំបូងការងាររបស់គាត់គឺការឆ្លាក់រូប ជាមួយដីឥដ្ឋរួច បានអភិវឌ្ឍរបៀបគូរគំនូរផុស ដែល អាចអោយយើងស្ងើច សរសើរសិល្បៈតាមរយៈ ការស្ទាប ។ រូបគំនូររបស់គាត់មានគោលបំណង លើក ទឹកចិត្ដដល់អ្នកមើលឃើញ អោយបញ្ចេញមតិរបស់ខ្លួនពីអ្វីដែលពួក គេឃើញ ។
Mitsushima នឹងសម្ដែងការគូរគំនូរផ្ទាល់ជាមួយនឹងតន្ដ្រីករក្នុងស្រុក នៅកណ្ដាល វាល ពេលព្រះអាទិត្យលិច ។ ការរួមផ្សំរវាង តន្ដ្រីធម្មជាតិ និងទស្សនិកជន នឹង កំណត់ពីការគូរ គំនូរក្នុង មជ្ឈដ្ឋានធម្មជាតិជាលើកដំបូង របស់គាត់ នៅប្រទេសកម្ពុជា ។
ការគូរគំនូរនេះ និង ការតាំងពិព៌រណ៍គំនូរ “ផុស” អាចទស្សនាបាននៅGasolina នៅក្នុង កំឡុងពិធីមហោស្រព។
សូមអញ្ជើញចូលរួម និងប្រារឰសបា្ដហ៍មហោស្រព ជាមួយនឹងសិល្បករមហោស្រព និង អ្នកគាំទ្រ ទាំងអស់ និងទស្សនាការតាំង ពិព័រណ៍ ណាមួយ មុននឹងសិល្បករចាកចេញពីទីក្រុង ! តន្ដ្រី ការាំរែក ជាការប្រារឰពិធីជប់លៀង !
អង្គការអេពិកអាត និង Metahouse បង្ហាញកម្មវិធីបញ្ចាំងភាពយន្ដខ្នាតខ្លី ភាពយន្ដឯកសារ និង ភាពយន្ដខ្នាតធំ មកពីទូទាំង ពិភពលោក ដែលធ្វើឡើងដោយ ជាមួយ និង អំពីប្រជាជន មាន ពិការភាព។ ភាពយន្ដទាំងនេះរួមមាន ដូចខាងក្រោម ៖
Sharon Katz / ភាពយន្ដគំនូរជីវចល/ប្រទេសកាណាដា (២០០៥) ៤ នាទី
កុមារម្នាក់ទទួលជោគជ័យនៅក្នុងទីធ្លាសាលាតូចមួយ ។
Barry Prescot / នូវែលហ្សេឡង់/រឿងកំប្លែង/(២០០៦) ១០ នាទី
Alge ស្រមើស្រមៃចង់ក្លាយជាអ្នករបាំ ប៉ុន្ដែ ឧបសគ្គតែមួយគត់ចំពោះគាត់ គឺជើងរបស់គាត់ ។ គាត់គ្មានជើងទេ
Clayton Jacobson / រឿងវិនាដកម្ម/ប្រទេសអូស្ដ្រាលី (២០០៣) ១៥ នាទី
ពិភពលោកដ៏ស្ងៀមស្ងាត់នៃគូស្នេហ៍ថ្លង់ ត្រូវបានបំបែកដោយការគិតមមៃ ការបដិសេធ និង ការ យល់សប្ដិឃើញការ ផិតក្បត់ដដែលៗ ។
Sarah Walker / រឿងវិនាដកម្ម/ចក្រភពអង់គ្លេស (២០០៥) ៨ នាទី
ការណាត់ជួបរវាងអ្នកមិនស្គាល់គ្នានៅលើរថយន្ដ ដែលគ្មានអ្វីកើតឡើង ។
Al Edirisinghe / ភាពយន្ដឯកសារ/ ចក្រភពអង់គ្លេស (២០០៥) ៤៥ នាទី
ក្រុមកំប្លែងពិការមួយ ត្រៀមខ្លួនយ៉ាងក្លាហានសម្រាប់ការសម្ដែងលើកដំបូងរបស់ពួកគេ នៅក្នុង មហោស្រពសិល្បៈ ធំជាងគេលើពិភពលោក គឺ មហោស្រព Edinburgh Fringe ។ ប៉ុន្ដែ តើ ពួកគេអាចមានសមត្ថភាពធ្វើអោយសើច បានដែរឬទេ ?
(អ្នកដឹកនាំរឿង Sven Olaf Hill) រយៈពេល ៨០ នាទី
ភាសាអង់គ្លេស បញ្ចូលសម្លេងជាភាសាខ្មែរ
ភាពយន្ដឯកសារ/របាំ ដោយ Jo Parkes និង Sven Olaf Hill (២០០៧)
Sathia រស់នៅដោយសាររបាំ។ ជាកុមារម្នាក់រស់នៅប្រទេសកម្ពុជា នាងរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយ រាំរបាំអោយពួកទាហាន មើល ។ បន្ទាប់មក នាងក្លាយទៅជាអ្នករាំរបាំបុរាណដ៏ល្បីល្បាញ ។ នៅថ្ងៃមួយ នាងមាន គ្រោះថ្នាក់ចរាចរ និងក្លាយទៅជាជនពិការ ។ Sathia ទទួលយកការពិតដែថានាងមិនអាចរាំតទៅទៀតបានឡើយ ។ ក្រោយមក នាងបានជួប Katie ជាអ្នករបាំជនជាតិអង់គ្លេសដែល ចង់អោយ Sathia រាំជាមួយគាត់ និងត្រឡប់ទៅ លើឆាកវិញយ៉ាងខ្លាំង ។
នឹងមានវគ្គសំណួរ និងចម្លើយ ជាមួយតារាសម្ដែងភាពយន្ដនេះ ក្រោយពេលបញ្ចាំងរួច ។
ចូលទស្សនាដោយឥតគិតថ្លៃ