
មូលនិធិជប៉ុនគឺជាអង្គការផ្ដល់ជំនួយឯកជន និង មិនស្វែងរកប្រាក់ចំណេញ ដែល គាំទ្រដល់គំនិតផ្ដួចផ្ដើមប្រកបដោយ ភាពច្នៃប្រឌិត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជា វិជ្ជមាន នៅក្នុងពិភពលោករបស់យើង ។ មូលនិធិជប៉ុនត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៦២ ជាអង្គការមួយដែលផ្ដល់ជំនួយហិរញ្ញវត្ថុទាំងស្រុងដល់គម្រោងមនុស្ស ធម៌ជាច្រើន ដើម្បីលើក កម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការយល់ដឹងជាលក្ខណៈអន្ដរជាតិ និងជួយប្រជាជនអោយបំពេញតម្រូវការមនុស្សជាមូល ដ្ឋានរបស់ពួកគេបានល្អប្រសើរ ។ នៅឆ្នាំ២០០៦ មូលនិធិជប៉ុនបានផ្ដល់ហិរញ្ញប្បទានដល់ការសម្ដែងតន្ដ្រី មានឈ្មោះថា "ការសម្ដែងអំពី ពិការភាពអន្ដរជាតិ" នៅទីក្រុងវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ។ មហោស្រព SPOTLIGHT ជាដំណាក់កាលបន្ទាប់ នៅក្នុងការអភិវឌ្ឍទស្សនទាននេះ ។

អង្គការអេពិកអាតត្រូវបានបង្កើតឡើងនៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០០១ ជាអង្គការមនុស្សធម៌សិល្បៈ ដែលចុះបញ្ជី ត្រឹមត្រូវ ហើយនៅឆ្នាំ២០០៣ អង្គការ បានចាប់ផ្ដើមការងារ នៅ ប្រទេស កម្ពុជា ។ ការងារ របស់អង្គការអេពិកអាត គឺដើម្បីផ្លាស់ប្ដូរឥរិយាបទរបស់ ប្រជាជនចំពោះពិការភាពដោយលើកទឹកចិត្ដអោយមានជំនឿថាមនុស្សគ្រប់ រូបមាន សារៈសំខាន់ ។ អង្គការ អេពិកអាតជំរុញអោយមានសមាហរណកម្ម របស់ប្រជាជន ដែលអាចប្រើប្រាស់សិល្បៈជា ទម្រង់នៃការសម្ដែងមតិអំណាច អប់រំ និងការងារ ។
ហាង កាហ្វេអង្គការអេពិកអាតនៅខេត្ដកំពត ចាប់កំណើតនៅខែមីនា ឆ្នាំ២០០៦ ហើយជួលបុគ្គលិកបំពេញការងារ ជាជនពិការកាយសម្បទា និងថ្លង់ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ទស្សនាទាននៃបរិស្ថានធ្វើការចម្រុះ ។ ហាងកាហ្វេក៏ជា មជ្ឈមណ្ឌល នៃកម្មវិធីសិក្ខាសាលា របស់អង្គការអេពិកអាតផងដែរ ដែលនៅទីនោះ សហគមន៍មូលដ្ឋាន ចូលរួមយ៉ាងទៀងទាត់ ក្នុង ការរាំរបាំ សម្ដែង រឿងសោកនាដ្យកម្ម អាយ៉ង និងរោងជាងសិប្បកម្ម ។
Hannah Stevens – ផលិតករ
Jane Hartnell – នាយកផ្នែកច្នៃប្រឌិត
Onn Sokny – អ្នកគ្រប់គ្រងគម្រោង
Seng Chamnap នៅ Chrysalis – អ្នកគ្រប់គ្រងកម្មវិធីសិក្ខាសាលា
Mellissa Kavenagh – អ្នកគ្រប់គ្រងកម្មវិធីសិល្បៈទស្សនីយភាព
Cathy McIntosh – អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងទំនាក់ទំនង
Jean-Phillipe Monteiro – អ្នកគ្រប់គ្រងបច្ចេកទេស
Oung Mony – មន្ដ្រីគម្រោង
Poev Sovannarith – មន្ដ្រីគម្រោង
Poeung Sokheng – គណនេយ្យករ