នេះគឺជាព្រឹត្តិការណ៏ដំបូងបំផុតនៅកម្ពុជា ដែលមានសិល្បករ ទាំងពិការ និង មិនពិការរាងកាយមកពី ប្រទេសនានាក្នុង អាស៊ីដើម្បីបង្ហាញជូននូវទស្សនីយភាពសិល្បៈខ្នាតធំ មានដូចជា៖ ភាពយន្ត, តន្រ្តី,និង ពិព័រណ៍រូបភាពសិល្បៈជាមួយ នឹង SPOTLIGHT ចែងចាំលើសត្ថភាពរបស់ជនគ្រប់រូប ។ ព្រឹត្តិការណ៍នេះឧបត្ថម្ភដោយមូលនិធិជប៉ុន The Nippon Foundation ផលិត​ដោយ​អង្គការ​អេពិកអាត ។ (លំអិត)
មជ្ឍមណ្ឌលមហោស្រព
Gasolina
អាគាលេខ ៥៦ -៥៨ ផ្លូវលេខ ៥៧ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
បើក រៀងរាល់ថ្ងៃពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច, ថ្ងៃ សុក្រ ទី ២២ ខែកុម្ភៈ ដល់ ថ្ងៃសៅរ៍ ទី១ ខែ មីនា

សូមទស្សនាតុផ្តល់ពត៌មានរបស់យើងខ្ញុំនៅក្នុងសួនច្បាររបស់ Gasolina សម្រាប់ ព័ត៌មានបន្ថែមអំពី ព្រឹត្តិការណ៍កម្មវិធី និង តាមដានព័ត៌មានថ្មីៗស្តីអំពីមហោស្រព សិល្បៈ SPORTLIGHT ។ លោកអ្នកអាចមកទទួលសំបុត្របានជារៀងរាល់ថ្ងៃ នៅរវាងម៉ោង ១០ ព្រឹក និង ម៉ោង ៥:៣០ នាទីល្ងាច ។

ពេលរាត្រីចូលមកដល់ មជ្ឈមណ្ឌលមហោស្រពនឹង ក្លាយទៅជាកន្លែងសម្រាក ដែលលោកអ្នកអាចជួបជាមួយអ្នកចូលរួមទស្សនា មហោស្រព ។